Tag: តាកែវ

ប៊ូ សយ៖ ប្រវត្តិរូបតានេះល្អណាស់ តែមានពាក់ព័ន្ធនឹងប្រពន្ធ

បងប្អូនរបស់ប្រពន្ធសយ ភាគច្រើនគឺជាអ្នកចេះដឹង និងធ្វើការងារក្នុងសម័យមុន។ ប៉ុន្តែគ្រួសាររបស់សយ មិនបានជម្លៀសចេញទៅខេត្តដទៃ ឬត្រូវធ្វើបាបនោះទេ ព្រោះសយ គឺជាបងប្អូនជីដូនមួយរបស់ប្រពន្ធតាម៉ុក ហើយគាត់បានស្គាល់តាម៉ុកតាំងពីក្មេង។ ប៊ូ សយ[1] អាយុ៧៣ឆ្នាំ រស់នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ​ស្រុកត្រាំកក់ ខេត្តតាកែវ។ សយ មានប្រពន្ធឈ្មោះ ស៊ូ សុខ អាយុ៧២ឆ្នាំ និងមានកូនចំនួន៧នាក់។ សយ គឺជាបងប្អូនជីដូនមួយជាមួយតាម៉ុក ប៉ុន្តែជាសាច់ថ្ងៃ...

ឈឹម សុខុម៖ បើធ្វើការងារមិនគ្រប់ផែនការ នឹងត្រូវបង្អត់អាហារ

ឈឹម សុខុម អាយុ៦៣ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅដើមឆ្នាំ១៩៧៥ បងប្រុសរបស់សុខុម ដែលធ្វើជាទាហានលន់ នល់ បានរត់គេចខ្លួនចូលទៅតំបន់២៥។ ជាអកុសល នៅពេលដែលគាត់ត្រៀមខ្លួនឆ្លងទន្លេទៅត្រើយខាងកើត អង្គការបានចាប់គាត់ និងបញ្ជូនទៅឃុំឃាំងនៅខាងលិចមន្ទីរអង្គស្ដេច ជាមួយអ្នករាជការដទៃទៀត។ បន្ទាប់មក អង្គការបានបណ្ដើរបងប្រុសរបស់សុខុម និងអ្នកទោសជាច្រើននាក់ទៀត យកទៅសម្លាប់នៅជាំសង្កែ ក្បែរផ្លូវជាតិលេខ៤។ ចំណែកឯ សុខុម អង្គការមិនបានជម្លៀសគាត់ឲ្យទៅរស់នៅខេត្តផ្សេងនោះទេ...

អ៊ី ហេង៖ ធ្វើការនៅក្នុងកងនារី

អ៊ី ហេង អាយុ៧៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ហេង បានឲ្យដឹងថា អង្គការបានហៅឈ្មោះភូមិមហារាជថា ភូមិចម្រើន ឬចម្រើនផល ព្រោះភូមិនេះទទួលបានទិន្នផលស្រូវច្រើនរាល់ឆ្នាំ សម្រាប់បញ្ជូនតាមរថភ្លើងចេញទៅ។ នៅក្នុងសម័យខ្មែរក្រហម ហេង គឺជាប្រជាជនមូលដ្ឋាន ធ្វើការងារក្នុងកងចល័ត។ ជាញឹកញាប់ ក្រុមរបស់ហេង បានផ្លាស់ទីទៅធ្វើការងារដាំដំឡូង, រែកដីនៅបឹងខ្នាររុង និងធ្វើការស្ទូងដកសំណាបនៅក្បែរភូមិឈើទាល។ ក្រៅពីនេះ ហេង...

ឈឹម ខាំ៖ ម៉ែទៅផ្ទះយើងម៉ែ

ឈឹម ខាំ អាយុ៧១ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលផ្ដល់បទសម្ភាសន៍ ខាំ តែងពោលពាក្យដដែលៗថា កុំនិយាយអំពីរបបខ្មែរក្រហមអី ព្រោះគាត់តែងតែនឹកឃើញដល់ប្ដី និងកូនៗដែលបានបាត់បង់ជីវិត។ ការឈឺចាប់ទាំងអស់នោះ បានដក់ជាប់ក្នុងចិត្តរបស់ខាំ និងបានធ្វើឲ្យគាត់ឈឺក្បាល និងវិលមុខ។ នៅក្នុងសម័យខ្មែរក្រហម ឪពុកម្ដាយរបស់ខាំ គឺជាប្រជាជនមូលដ្ឋាន រស់នៅក្នុងតំបន់រំដោះ ប៉ុន្តែគ្រួសាររបស់ខាំ និងបងប្អូនរបស់គាត់មួយចំនួនទៀត គឺជាប្រជាជនថ្មី ដែលទើបតែជម្លៀសចូលក្នុងភូមិ...

ង៉ែត យ៉ាំ៖ ធ្វើការងារនៅក្នុងកងចល័ត

    ង៉ែត យ៉ាំ អាយុ៦៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបំបែកឪពុកម្ដាយ និងបងប្អូនរបស់យ៉ាំ ទៅធ្វើការងារ និងរស់នៅក្នុងសហករណ៍ក្បែរនោះ។ ចំណែកយ៉ាំ អង្គការបានយល់ព្រមឲ្យគាត់ យកកូនស្រីច្បងទៅរស់នៅក្នុងកងចល័ត និងចេញទៅធ្វើការងារក្រៅសហករណ៍ជាញឹកញាប់ ហើយប្ដីរបស់គាត់ធ្វើការងារនៅក្នុងកងផ្សេងទៀត និងបានជួបមុខគ្នាតិចតួចបំផុត។ នៅក្នុងកងចល័ត យ៉ាំ ត្រូវធ្វើដំណើរទៅសេកយា ខាងត្បូងអង្គតាសោម, ក្រាំងដូង,...

ស្រី ប៉ុន៖ ប្រវត្តិរូបអន់ ទើបត្រូវបញ្ឈប់ពីយោធា

ស្រី ប៉ុន[1] ភេទប្រុស អាយុ៦២(២០២១) រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ប៉ុនឈ្មោះ ស្រី ជិន ហើយម្ដាយឈ្មោះ សុំ សូត និងមានបងប្អូនចំនួន៩នាក់(ស្រី៣នាក់)។ ក្នុងចំណោមបងប្អូនទាំងអស់ ប៉ុន បាត់បង់បងប្រុស៣នាក់ នៅពេលដែលគាត់ចូលធ្វើជាយោធាក្នុងសម័យខ្មែរក្រហម។ ប៉ុន មានប្រពន្ធឈ្មោះ នួន ថុល និងមានកូន៤នាក់ ស្រី២នាក់។...

សម្លត្រកួនមានដង្កូវ

(តាកែវ)៖ ស៊ន សុក មានអាយុ៧០ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សុក មានបញ្ហាភ្នែកចេះតែហូរទឹកភ្នែក ស្រវាំងមើលមិនសូវច្បាស់។ នៅក្នុងឆ្នាំ១៩៧០ អំឡុងពេលនៃការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, សុក មិនបានរស់នៅផ្ទះរបស់ខ្លួននោះទេ។ សុក ត្រូវរត់គេចពីគ្រាប់បែកទៅកាន់ភូមិផ្សេងដូចជា ភូមិព្រៃជប់ និងភូមិខ្នារ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលកាន់កាប់អំណាច សុក ត្រូវបានចាត់ទុកថាជាប្រជាជនមូលដ្ឋាន។...

មិនចង់ឮសូម្បីតែឈ្មោះរបបនោះ

(តាកែវ)៖ ប៉ាន់ រី មានអាយុ៦៥ឆ្នាំ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ននេះ រី មានបញ្ហាសុខភាពមួយចំនួនរួមមាន វិលមុខអស់កម្លាំង ខ្សោយបេះដូង ឈឺមួយចំហៀងខ្លួន លើសជាតិខ្លាញ់ និងលើសជាតិស្ករ។ នៅក្នុងសម័យខ្មែរក្រហម រី មានអាយុ១៨ឆ្នាំ។ ខ្មែរក្រហមបានចាត់ទុក រី និងគ្រួសាររបស់គាត់ជាប្រជាជនថ្មី ហើយបានបញ្ជូនគាត់ទៅកាន់តំបន់៥១ នៅពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ។...

ចង់ឱ្យប្រជាជនថ្មីធ្វើការរហូតដល់ស្លាប់ដោយខ្លួនឯង

(តាកែវ)៖ ប៉ាន់ ប៉ុន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងយោង ឃុំពារាម បច្ចុប្បន្នរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ប៉ុន មានប្រពន្ធឈ្មោះ ប៉ាន់ រី។ ជំងឺប្រចាំកាយទាំងនោះរួមមានការឈឺសន្លាក់ដៃជើង ចុកចាប់តាមរាងកាយ ជំងឺលើសឈាម លើសជាតិស្ករ និងលើសជាតិអាស៊ីត។ ក្នុងអំឡុងឆ្នាំ១៩៧០ ប៉ុន ត្រូវបង្ខំចិត្តភៀសខ្លួនជាញឹកញាប់ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ដើម្បីរក្សាសុវត្ថិភាព ប៉ុន បានសម្រេចចិត្តចូលសាងផ្នួសជាសង្ឃបានរយៈពេលបីខែ...

របបគ្មានសាសនា

(តាកែវ)៖ សាន ប្រផូ មានអាយុ៥៧ឆ្នាំ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ ប្រផូ មានជំងឺប្រចាំកាយជាច្រើនមុខរួមមាន ជំងឺក្រពះពោះវៀន ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺភ្នែក។ ប្រផូ បានចែករំលែកថា នៅអំឡុងឆ្នាំ១៩៧០ គាត់មិនសូវដឹងរឿងរ៉ាវច្រើនទេ ព្រោះគាត់នៅក្មេងពេក។ ក្នុងឆ្នាំ១៩៧០ គ្រួសាររបស់គាត់បានគេចខ្លួនពីស្រុកទៅរស់នៅទីក្រុងភ្នំពេញដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។ ក្រោយពេលខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ គ្រួសាររបស់គាត់ត្រូវបានគេជម្លៀសឱ្យត្រឡប់មកស្រុកវិញ ប៉ុន្តែត្រូវចេញមកក្រោយគេ...

បបរមួយខ្ទះមានអង្ករតែពីរឬបីកំប៉ុង

(តាកែវ)៖ អួន ផាន មានអាយុ ៧៧ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិ តាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ផាន មានស្វាមីឈ្មោះ កែប សាន ដែលបានរៀបការតាំងពីមុនសម័យខ្មែរក្រហមមកម្ល៉េះ ហើយមានកូនចំនួន៣នាក់។ នៅក្នុងឆ្នាំ១៩៧០ ផាន បានបញ្ជាក់ថា ពេលនោះមានផលលំបាកខ្លាំង ដោយសារតែមានសង្គ្រាម។ ផាន និងគ្រួសារ ត្រូវរត់គេចពីគ្រាប់កាំភ្លើង និងគ្រាប់បែកនៅក្នុងភូមិ...