ប៊ូ សយ៖ ប្រវត្តិរូបតានេះល្អណាស់ តែមានពាក់ព័ន្ធនឹងប្រពន្ធ
បងប្អូនរបស់ប្រពន្ធសយ ភាគច្រើនគឺជាអ្នកចេះដឹង និងធ្វើការងារក្នុងសម័យមុន។ ប៉ុន្តែគ្រួសាររបស់សយ មិនបានជម្លៀសចេញទៅខេត្តដទៃ ឬត្រូវធ្វើបាបនោះទេ ព្រោះសយ គឺជាបងប្អូនជីដូនមួយរបស់ប្រពន្ធតាម៉ុក ហើយគាត់បានស្គាល់តាម៉ុកតាំងពីក្មេង។ ប៊ូ សយ[1] អាយុ៧៣ឆ្នាំ រស់នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សយ មានប្រពន្ធឈ្មោះ ស៊ូ សុខ អាយុ៧២ឆ្នាំ និងមានកូនចំនួន៧នាក់។ សយ គឺជាបងប្អូនជីដូនមួយជាមួយតាម៉ុក ប៉ុន្តែជាសាច់ថ្ងៃ...
ហាប វ៉ាន់៖ ឈឺស្ទើរស្លាប់ដោយសារតែហូបអាហារមិនស្អាត និងធ្វើការងារហួសកម្លាំង
ហាប វ៉ាន់[1] អាយុ៦៥ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង វ៉ាន់ បាត់បង់បងជីដូនមួយពីរនាក់ ដោយម្នាក់ស្លាប់ដោយសារកង្វះអាហារ ហើយឈឺគ្មានថ្នាំព្យាបាល។ ចំណែកបងម្នាក់ទៀតត្រូវបានអង្គកាចោទប្រកាន់ថាជាគិញវៀតណាម និងចាប់យកទៅសម្លាប់នៅឈើខ្មៅ។ អង្គការបានចោទប្រកាន់បងជីដូនមួយរបស់វ៉ាន់ ថាមានតេអូ ហើយបានហៅទាហានវៀតកុង និងកន្ទុយរុយឲ្យមកទម្លាក់គ្រាប់បែកក្នុងភូមិ។ នៅពេលដែលអង្គការចាប់បងយកទៅសម្លាប់ វ៉ាន់ មានអាយុប្រមាណ១៤ឆ្នាំ។ បន្ទាប់មក វ៉ាន់ បានស្ម័គ្រចិត្តចូលធ្វើជាយោធា និងបានទៅហ្វឹកហាត់នៅតំបន់ភ្នំទេព។...
អ្នកធ្វើការនៅមន្ទីរ ក-៥ បុរីកីឡា
នៅឆ្នាំ១៩៧៧ ហេង គាក់ ត្រូវបានចាត់តាំងពីខេត្តកំពត ឱ្យមកបោសសម្អាតអគារ និង ធ្វើជាអ្នកចម្អិនអាហារនៅមន្ទីរ ក-៥ ដែលមានទីតាំងស្ថិតនៅបុរីកីឡា ក្រុងភ្នំពេញ។ ខាងក្រោមនេះ គឺជារឿងរ៉ាវរបស់គាគ់ ដែលបានរស់នៅឆ្លងកាត់របបខ្មែរក្រហម៖ ហេង គាគ់ ជាកសិករ មានអាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រៃ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ គាគ់ មានឪពុកឈ្មោះ ផាន ហេង...
ឡឹក សោភា៖ អ្នកធ្វើការងារល្អៗដូចពូ អង្គការហៅទៅហូបបាយ
ឡឹក សោភា[1] អាយុ៥៥ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សោភា មានអាយុ១២ឆ្នាំ។ គ្រួសាររបស់សោភាគឺជាប្រជាជនថ្មី ដែលទើបតែជម្លៀសចូលទៅរស់នៅភូមិក្ដុល ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលជ័យជម្នះលើទាហាន លន់ នល់។ នៅក្នុងភូមិក្ដុល សោភា មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យចូលទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ សោភា ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវ៣វែកក្នុងមួយពេល...
សៅ ង៉ែត៖ ត្រូវរត់ចេញពីសាច់ញាតិ ដើម្បីបានរស់រានមានជីវិត
សៅ ង៉ែត[1] អាយុ៥៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ង៉ែត ទៅរស់នៅ និងធ្វើការងារនៅខេត្តពោធិ៍សាត់ ព្រោះឪពុករបស់គាត់ជាអតីតទាហានកាលពីសង្គមចាស់។ នៅខេត្តពោធិ៍សាត់ គ្រួសាររបស់ង៉ែត ស្នាក់នៅតាមជើងភ្នំ តំបន់រកាត ឬបាក់ចិញ្ចៀន និងបានជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង ព្រោះអង្គការមិនបានផ្ដល់អាហារអ្វីសោះឲ្យគាត់។ ក្នុងនាមឪពុករបស់ង៉ែត ធ្លាប់ធ្វើជាទាហានគាត់បានដើររកមើមក្ដួច, ផ្លែឈើ, ត្រី និងរុក្ខជាតិក្នុងព្រៃផ្សេងៗដែលគាត់ស្គាល់យកមកធ្វើជាអាហារឲ្យកូនហូប។ បន្ទាប់មក...
កងចល័តនារីនៅរបបខ្មែរក្រហម
ពេលខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ អ៊ុន ឈៀង មានអាយុប្រមាណ ១៥ឆ្នាំ ជាសមាជិកកងចល័តនៃឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ ឈៀង មានស្រុកកំណើត និងរស់នៅភូមិពោធិ៍ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ ឈៀង មានបងប្អូនចំនួន ៣នាក់ (ស្រី ២នាក់)។ ម្តាយឈ្មោះ ម៉េស លន និងឪពុកឈ្មោះ ចាន់ ឌុយ...
ជា ខ្នរ៖ មានដំបៅពេញខ្លួន និងស្បែកដណ្ដប់ឆ្អឹង
ជា ខ្នរ[1] អាយុ៥៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ខ្នរ រស់នៅទីក្រុងភ្នំពេញ ហើយឪពុករបស់គាត់គឺជាមេទាហានម្នាក់។ ថ្ងៃមួយ នៅពេលដែលមានការប្រយុទ្ធគ្នាខ្លាំងជិតចូលដល់ទីក្រុងភ្នំពេញ ម្ដាយរបស់ខ្នរ បាននាំកូនរត់កាត់គ្រាប់ឆ្លងទន្លេទៅតាមរកប្ដី។ ជាសំណាងល្អ ឪពុករបស់លោកបានលបលួចមកទទួលយកប្រពន្ធកូនទៅរស់នៅជាមួយគ្នាវិញបានសម្រេច។ ក្រោយមក នៅពេលដែលមានទាហាន លន់ នល់ ម្នាក់ត្រូវរបួស ឪពុករបស់ខ្នរ...
មិន សុធី ៖ ដំណើរជីវិតក្នុងរបបខ្មែរក្រហម
មិន សុធី អាយុ ៦៥ឆ្នាំ (ឆ្នាំ២០០២)។ សុធី ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូន ៤ នាក់ (ស្រី ៣នាក់)។ សុធី មានឪពុកឈ្មោះ មិន ហៃ និងម្ដាយឈ្មោះ ភន ឡាត។ សុធី មានស្រុកកំណើត និងរស់នៅភូមិព្រែកសំរោង២ ឃុំខ្សាច់អណែ្ដត ស្រុកឆ្លូង ខេត្ដក្រចេះ។[1]...
លុន រី៖ គ្រួសារនាយទុន សក្ដិភូមិ
លុន រី[1] អាយុ៦៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង រី បានចូលរៀនត្រឹមថ្នាក់ទី២ និងចេះអានអក្សរបន្តិចបន្តួច។ ស្ថានភាពគ្រួសាររបស់រី ក្នុងពេលនោះ គឺធូរធារ មានហូបចុកគ្រប់គ្រាន់ ព្រោះគាត់ជាកូនអ្នករកស៊ី ហើយបងប្រុសច្បងធ្វើជាទាហានសម័យសង្គមរាស្រ្ដនិយម។ នៅក្នុងសម័យ លន់ នល់ ការរស់នៅរបស់គ្រួសាររី បានជួបប្រទះនូវការលំបាក ព្រោះមានសង្គ្រាមប្រយុទ្ធគ្នា, ផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ។...
ហែម ផល្លី៖ គេចាប់ប្ដីចងចប់ហើយ
បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានចាប់ប្ដីខ្ញុំចង នៅពេលដែលគាត់ជឿតាមការឃោសនាទៅចុះឈ្មោះធ្វើជាមន្ត្រីរាជការវិញ។ មួយវិញទៀត ប្រាក់ដែលខ្ញុំខំរកយ៉ាងលំបាកមកពីមុនជាច្រើន ត្រូវបានបោះបង់ចោលទាំងអស់។ ហែម ផល្លី[1] អាយុ៧៤ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផល្លី ប្រកបរបរដេរសម្លៀកបំពាក់ជាមួយចិន ហើយប្ដីធ្វើជាមន្ត្រីរាជការក្នុងទីរួមខេត្តតាកែវ។ អំឡុងពេលនោះ គ្រួសាររបស់គាត់ មានជីវភាពធូរធារខ្លាំង រហូតដល់មានលុយជិះយន្តហោះទៅទិញដីនៅទីក្រុងភ្នំពេញ ប៉ុន្តែដោយសារតម្លៃមិនត្រូវគ្នា ទើបគាត់ត្រូវស្ពាយប្រាក់សុទ្ធត្រលប់មកវិញ។...
យូសុះ ៖ ឈ្លបបានសម្លាប់គ្រូបង្រៀនភាសាអ៊ិស្លាមដែលមិនព្រមកាត់សក់ខ្លី
នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានតម្រូវឱ្យស្រីៗទាំងអស់ត្រូវតែកាត់សក់ខ្លី ប៉ុន្តែមានអ្នកគ្រូបង្រៀនភាសាអ៊ិស្លាមម្នាក់បានតវ៉ា។ នៅវេលាយប់ឈ្លបពីរនាក់បាននាំអ្នកគ្រូនោះទៅបាញ់សម្លាប់នៅក្នុងព្រៃឫស្សីដោយចោទប្រកាន់ថាប្រឆាំងអង្គការ។ ទ្រេះ យូសុះ មានអាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។[1] នៅរបប លន់ នល់ យូសុះ បានចងចាំថាក្នុងគ្រួសារមានសមាជិកចំនួន៦នាក់ រួមមាន៖ ម្តាយ ឪពុក និងកូនៗ ៤នាក់ ត្រូវរស់នៅដោយភាពភ័យខ្លាចយ៉ាងខ្លាំង។ អំឡុងឆ្នាំ១៩៧១-១៩៧៣ សមាជិកគ្រួសារតែងតែរត់គេចចូលរណ្តៅត្រង់សេ ដែលមានរាងកាច់ជ្រុង នៅពេលឮសំឡេងយន្តហោះម្តងៗ...

