សយ រីម៖ “គេអត់ត្អូញអត់ត្អែរអីទេ”
(កណ្ដាល)៖ សយ រីម ភេទស្រី មានអាយុ ៧៦ឆ្នាំ ជាកសិករ។ រីម មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រីម មានបងប្អូនចំនួន៤នាក់ និងមានកូនចំនួន៤នាក់។ កាលពីកុមារភាព បងប្រុសរបស់រីមមិនអនុញ្ញាតឲ្យរីម ទៅរៀននោះទេ ដោយសារគាត់បារម្ភពីសុវត្ថិភាពរបស់រីម និងប្អូនស្រីរបស់គាត់។ ក្រោយមក រីម បានរៀបការនិងប្រកបរបរធ្វើស្រែចម្ការ។ នៅរបប...
សុទ្ធ យឿង៖ “បើយើងមិនធ្វើ”
(កណ្ដាល)៖ សុទ្ធ យឿង ភេទស្រី មានអាយុ ៦៩ឆ្នាំ។ យឿង ជាកសិកររស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យឿង មានភូមិកំណើតនៅភូមិត្បូងស្ទឹង (ឬភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត) និងមានបងប្អូនចំនួន៨នាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ យឿង បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិត្រពាំងរការ។ នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានវត្តមានកងទ័ពខ្មែរក្រហមនៅក្នុងភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត យឿង បានភៀសខ្លួនទៅរស់នៅភូមិក្រាំងរនៀប។ ក្រោយមក យឿង...
ផេង សំអុល៖ មិត្តអុល
(កណ្ដាល)៖ ផេង សំអុល ភេទស្រី មានអាយុ ៦៧ឆ្នាំ(ឆ្នាំមមែ)។ សំអុល រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សំអុល មានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សំអុល មានបងប្អូនចំនួន៦នាក់។ កាលពីកុមារភាព សំអុល បានរៀនសូត្ររយៈពេល៣ឆ្នាំនៅសាលាវត្តកោះ។ នៅឆ្នាំ១៩៧០ សំអុល បានឃើញកងទ័ពវៀតកុងដែលមានគ្របស្លឹកឈើពីលើ លបចូលមកជីកលេណដ្ឋាននៅខាងក្រោយផ្ទះរបស់សំអុល។...
ម៉ា គន្ធា៖ នៅពេលឃ្លានខ្ញុំយំ
(កណ្ដាល)៖ ម៉ា គន្ធា ភេទស្រី មានអាយុ ៥១ឆ្នាំ។ គន្ធា ជាអាជីវករ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គន្ធា មានបងប្អូនចំនួន៤នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចនៅទូទាំងប្រទេស បានជម្លៀសគ្រួសាររបស់គន្ធាទៅរស់នៅភូមិសរមាំង។ នៅភូមិសរមាំង គន្ធា ត្រូវព្រាត់ប្រាសឪពុកម្ដាយរបស់គាត់ ដោយសារអ្នកទាំងបីត្រូវទៅធ្វើពលកម្មនៅតាមការដ្ឋានផ្សេងគ្នា។ គន្ធា ត្រូវរស់នៅជាមួយយាយ និងបងជីដូនមួយរបស់គាត់ ដោយនៅកាលនោះ...
លិឍជីធ្វើពីលាមក
(កណ្ដាល)៖ មាស សម្បត្តិ ភេទស្រី មានអាយុ ៥២ឆ្នាំ និងជាកសិកររស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្បត្តិ មានភូមិកំណើតនៅភ្នំជាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្បត្តិ មានបងប្អូនចំនួនប្រាំនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សម្បត្តិ ពីខេត្តកំពង់ស្ពឺទៅរស់នៅខាងសាលាក្រហម ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ម្ដាយរបស់សម្បត្តិបានប្រមូលសម្លៀកបំពាក់ និងលិខិតស្នាមរបស់ប្តី ដែលបញ្ជាក់ថាគាត់ជាទាហាន...
សុខ អឿន៖ “គិតមើលទៅមិនរស់ទេ”
(កណ្ដាល)៖ សុខ អឿន ភេទស្រី មានអាយុ ៦៨ឆ្នាំ ជាកសិកររស់នៅ និងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អឿន មានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះម្នាក់ស្លាប់។ នៅពេលរំឭកពីរបបខ្មែរក្រហម អឿន បាននិយាយថា “ងាប់ក៏ងាប់ទៅ មិនស្ដាយទេ នៅរបបខ្មែរក្រហម”។ កាលពីកុមារភាព អឿន បានឈប់រៀនត្រឹមថ្នាក់ទី១១។ នៅរបប លន់...
អ៊ែល ហាន៖ ពិបាកនៅពេលបែករបប
(កណ្ដាល)៖ អ៊ែល ហាន ភេទស្រី មានអាយុ ៦៧ឆ្នាំ រស់នៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហាន មានបងប្អូនចំនួនដប់បីនាក់ (បច្ចុប្បន្ននៅរស់រានមានជីវិត ចំនួនប្រាំបួននាក់)។ នៅពេលរំឭកពីរបបខ្មែរក្រហម ហាន និយាយថា “វាអត់ពិបាកទេ រឿងខ្ញុំនៅក្នុងអាពតហ្នឹង តែមកពិបាកត្រឹមបែក[ឆ្នាំ១៩៧៩]”។ នៅរបបសង្គមរាស្ត្រនិយម ហាន បានឈប់រៀនត្រឹមថ្នាក់ទី១២។ នៅឆ្នាំ១៩៧០ នៅពេលយប់...
សុខ ថាច៖ ម្ដាយសុខចិត្តស្លាប់ដើម្បីកូន
(កណ្ដាល)៖ សុខ ថាច ភេទស្រី មានអាយុ ៥៧ឆ្នាំ រស់នៅ និងមានទីកន្លែងកំណើតនៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ថាច មានឪពុកឈ្មោះ ខាន់ សុខ, ម្ដាយឈ្មោះ ម៉ៅ ជា និងមានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះប្អូនប្រុសរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ នៅរបបសាធារណរដ្ឋខ្មែរ គ្រួសាររបស់ថាច បានទៅសុំផ្ទះគេស្នាក់អាស្រ័យនៅភូមិកំបូល (ជាប់ថ្នល់ជាតិលេខ៤)...
“គ្មានស្គាល់ជាតិសាប៊ូទេ”
(កណ្ដាល)៖ សុខ ចាប ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចាប មានឪពុកឈ្មោះ សុខ, ម្ដាយឈ្មោះ ជា និងមានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះប្អូនម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម។ កាលពីកុមារភាព ចាប បានចូលរៀននៅសាលាវត្តអង្គ និងឈប់រៀនត្រឹមថ្នាក់ទី៣ ដោយសារគាត់ត្រូវមកជួយមើលថែប្អូន និងរែកទឹកត្នោតឲ្យម្ដាយ។ នៅឆ្នាំ១៩៧៥ ចាប...
ឡុង ផង់៖ “លួចកុំឲ្យមានគ្នា”
(កណ្ដាល)៖ ឡុង ផង់ ភេទប្រុស មានអាយុ ៧០ឆ្នាំ រស់នៅ និងមានភូមិកំណើត នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផង់ មានឪពុកឈ្មោះ នាវ, ម្ដាយឈ្មោះ សុំ និងមានបងប្អូនចំនួនបួននាក់។ កាលពីកុមារភាព ផង់ ដែលមានអាយុ ៦ឆ្នាំ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយមក ផង់...
សូ ផាន់ណា៖ កម្មកររោងម៉ាស៊ីនកិនស្រូវ ភូមិស្វាយដូនកែវ
(កណ្ដាល)៖ សូ ផាន់ណា ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផាន់ណា មានភូមិកំណើតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផាន់ណា មានបងប្អូនប្រុសពីរនាក់ និងស្រីម្នាក់។ កាលពីកុមារភាព ផាន់ណា ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅសាលាលេខ៥ និងឈប់រៀនត្រឹមថា្នក់ទី១២នាសម័យនោះ។ នៅរបប...

