ប្រទេសថៃមិនមែនជាសមាជិករបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេប៉ុន្តែប្រទេសកម្ពុជាវិញគឺជាសមាជិក
1 year ago

ប្រទេសថៃមិនមែនជាសមាជិករបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ប៉ុន្តែប្រទេសកម្ពុជាវិញគឺជាសមាជិក ហើយការបំពានមកលើសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចបង្កើតយុត្តាធិការសម្រាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្រសិនបើការបំពាននោះពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលមានក្នុងលក្ខន្តិកៈទីក្រុងរ៉ូម (ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ ឬការឈ្លានពាន)។ យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺផ្អែកលើថាតើឧក្រិដ្ឋកម្មបានកើតឡើងនៅក្នុងទឹកដីរបស់ប្រទេសសមាជិក ឬប្រសិនបើជនល្មើស គឺជាជនជាតិនៃប្រទេសសមាជិក។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
រូបភាព៖ San Bunsim
អត្ថបទទាក់ទង

ប្រាសាទព្រះវិហារនៅក្នុងប្រទេសកម្ពុជា៖ សន្តិភាពពិភពលោក

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក

លិខិតថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រតិបត្តិការយប់ងងឹត៖ វីរកងទ័ពកម្ពុជា

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងដំណើរស្វែងរកសន្តិភាព សម...


