យោធាថៃ ខឹងសម្បារចំពោះការបាត់ទង់ជាតិមួយ

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆាយាផាន នាពេលថ្មីៗនេះ បាននិយាយថា កងទ័ពជើងទឹកភូមិន្ទថៃនឹងឆ្លើយតបដោយកម្លាំងយោធា ប្រសិន បើរកឃើញថាមានកងទ័ពកម្ពុជាបានឆ្លងចូលក្នុងទឹកដីថៃ បន្ទាប់ពីទង់ជាតិថៃមួយបានបាត់ពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនយុទ្ធសាស្ត្ររាងក្រចកសេះ នៅភូមិផាកខាត។ សេចក្តីថ្លែងការណ៍ជាសាធារណៈដ៏ក្អេងក្អាងរបស់កងទ័ពថៃនេះ គឺមិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុតថែមទៀតផង។ កងទ័ពថៃហាក់មើលមិនឃើញពីភាពពុតត្បុតរបស់ខ្លួន ក្នុងការទាមទារកាន់កាប់លើទីតាំងព្រំដែនជាទីសក្ការរបស់ប្រទេសដទៃ ខណៈពេលដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យភាពរបស់ភាគីដែលខ្លួនកំពុងចោទប្រកាន់។ ស្ថានភាពដ៏គួរឱ្យអស់សំណើចនេះ មានសភាពកាន់តែហួសចិត្ត ដោយសារការពិតដែលថា កាលៈទេសៈបង្កទៅជាការខឹងសម្បាររបស់កងទ័ពថៃនេះ គឺគ្រាន់ផ្អែកទៅលើជំនឿរបស់ខ្លួនថាទង់ជាតិថៃមួយផ្ទាំងបានបាត់ទៅតែប៉ុណ្ណោះ។ នៅថ្ងៃនេះកងទ័ពថៃកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារតែការបាត់ទង់ជាតិមួយ។
ថ្ងៃស្អែក ប្រហែលជាអាចមានការបាត់ដើមឈើមួយដើម ឬវត្ថុបុរាណប្លែកៗផ្សេងទៀត ចេញពីដែនអធិប តេយ្យភាពរបស់ថៃដែលអាចត្រូវប្រើប្រាស់ធ្វើជាលេសស្របច្បាប់ ដើម្បីបង្កឱ្យមានជម្លោះប្រដាប់អាវុធទ្រង់ ទ្រាយធំរវាងប្រទេសទាំងពីរ? ខណៈពេលដែលកងទ័ពថៃកំពុងស៊ើបអង្កេតលើកាលៈទេសៈគួរឱ្យសង្ស័យ ជុំវិញការបាត់ទង់ជាតិដ៏អាថ៌កំបាំងរបស់ខ្លួននិងកំពុងស្វែងរកលទ្ធភាពប្រើប្រាស់កម្លាំងយោធាជាការឆ្លើយ តបនោះរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញនូវជំហរដ៏ម៉ឺងម៉ាត់និងមានភាពចាស់ទុំជាងមុនក្នុងការដោះ ស្រាយវិវាទព្រំដែនតាមរយៈវិធានការទូតដោយសន្តិវិធី។ យើងមានតែសង្ឃឹមថាភាពម៉ឺងម៉ាត់ ភាពចាស់ទុំ និងសន្តិភាព នឹងទទួលបានជ័យជម្នះជាស្ថាពរលើការសម្តែងការខឹងសម្បារខុសរឿង ក្នុងកាលៈទេសៈទាំងនេះ។
ឆាំង យុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
អត្ថបទទាក់ទង

ភាពប្រឈមមុខនឹងឋានានុក្រមវប្បធម៌៖ កេរដំណែលអាណានិគម និងជម្លោះសម័យទំនើប

សុបិនរបស់វីរបុរស រឿងរ៉ាវរបស់ជនជាតិខ្មែរដែលត្រូវបានសម្លាប់ដោយការឈ្លានពា...

ព្រះរាជបណ្ណាល័យ ហ្លួងម៉ែ

មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្...

យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្...


